Jose ថាលោកអត់ Sad ទេ! ទោះ Spurs លេងមិត្តភាពចាញ់ Watford

201

គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Jose Mourinho បានសង្កត់ធ្ងន់ថាគាត់មិនផ្តោតលើលទ្ធផលដែលក្រុមចាញ់ Watford ទេ ដោយសារក្រុមរបស់លោកកំពុងត្រៀមសំរាប់រដូវកាល Premier League ថ្មី។

Tottenham Hotspur បានប្រកួតចាញ់ក្រុម Watford ២-១ ក្នុងជំនួបមិត្តភាពកាលពីថ្ងៃសៅរ៍ ខណៈគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បែរជាមិនចាប់អារម្មណ៍លើបរាជ័យនៃការប្រកួតនេះ ។

ក្រុមដែលទើបធ្លាក់ទៅក្របខណ្ឌ Championship, Watford រកបានគ្រាប់បាល់នាំមុខ ២ គ្រាប់មុនដោយកីឡាករ Domingos Quina នាទី ២០’ និង Andre Gray នាទី ៣៩’ ។

Son Heung-Min ដែលពាក់អាវស្លាកជាប្រធានក្រុមលើកដំបូង បានស៊ុតបាល់ពិន័យ ១១ ម៉ែត្ររកបាន ១ គ្រាប់វិញឲ្យក្រុម Premier League នៅនាទីទី ៧៩’ ។