ម្ចាស់ជើងឯកពិភពលោក Judd Trump បានផ្តួលកីឡាករអូស្ត្រាលី Neil Robertson លេខ២ ពិភពលោកដើម្បីឈ្នះជើងឯកស្នូកឃ័រ German Masters នៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។
Judd Trump វ័យ ៣០ឆ្នាំសញ្ជាតិអង់គ្លេសបានយកឈ្នះ ៩-៦ ហ្វ្រេមដើម្បីឈ្នះពានរង្វាន់ទី៤ របស់ខ្លួនក្នុងរដូវកាលនេះ។
Judd Trump បានវាយបកយកឈ្នះបន្ទាប់ពីត្រូវបាន Robertson នាំមុខ ២ ហ្វ្រេមដើម្បីស្មើគ្នា ៤-៤ ហ្វ្រេមមុនចប់ដំណាក់កាលទី១ មុនពេលនាំមុខ ៦-៤ នៅពេលចាប់ផ្ដើមដំណាក់កាលទី ២។
Neil Robertson ដែលបានផ្ដួល Shaun Murphy ៦-១ ដើម្បីឡើងដល់វគ្គផ្ដាច់ព្រ័ត្រនោះបានកាត់បន្ថយឱនភាព ប៉ុន្តែមិនអាចយកឈ្នះTrump បានឡើយ។ ជើងឯកស្នូកឃ័រ German Masters កីឡាករអង់គ្លេស Judd Trump ទទួលបានប្រាក់រង្វាន់ ៨ម៉ឺនផោន ខណៈជើងឯករង Neil Robertson ទទួលបាន ៣៥០០០ផោន៕
អត្ថបទ៖ Bayon TV