ក្រុមសេះបង្កង់ Juventus បានដកខ្សែបម្រើអាឡឺម៉ង់ Sami Khedira ចេញពីបញ្ជីកីឡាករទាំង ២៣ នាក់ចុងក្រោយត្រៀមប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុមខ្លាំងអ៊ីតាលីមួយនេះស្ថិតក្នុងពូល G ជាមួយ Barcelona, Dynamo Kyiv និង Ferencvaros ។ Khedira នៅតែស្ថិតក្នុងក្រុមដដែល បើទោះបីជាគ្រូបង្វឹកថ្មី Andrea Pirlo មិនពឹងផ្អែកលើរូបគេនៅក្របខ័ណ្ឌ Champions League ក៏ដោយ ។
ខ្សែបម្រើស្លាប Federico Chiesa ដែលផ្ទេរពី Fiorentina នាថ្ងៃទីផ្សាចុងក្រោយបានជាប់ឈ្មោះជាលើកដំបូងក្នុងបញ្ជីនេះ ។
Juventus នឹងចាប់ផ្តើមយុទ្ធនាការ ៣ ប្រកួតដំបូងនៅថ្ងៃទី ២០ ខែតុលាក្នុងទឹកដី Dynamo Kyiv ជួបជាមួយ Barcelona នៅទីក្រុង Turin នៅថ្ងៃទី ២៨ ខែតុលា និងធ្វើដំណើរទៅទឹកដី Ferencvaros នៅថ្ងៃទី ៥ ខែវិច្ឆិការ ។
បញ្ជីឈ្មោះ ២៣ នាក់របស់ក្រុម Juventus នៅ Champions League
អ្នកចាំទី: Szczesny, Buffon, Pinsoglio
ខ្សែការពារ: Chiellini, De Ligt, Bonucci, Demiral, Danilo, Frabotta, Álex Sandro
ខ្សែបម្រើ: Arthur, Ramsey, Bentancur, McKennie, Rabiot, Portanova, Cuadrado, Bernardeschi, Kulusevski
ខ្សែប្រយុទ្ធ: Ronaldo, Morata, Dybala, Chiesa
ប្រភព៖ Besoccer