ក្លឹបយក្សអុីតាលី Juventus ត្រូវបានកាសែត The Sun រាយការណ៍ថា បានដាក់ផែនការទិញយកខ្សែការពារឆ្នើមរបស់ហង្សក្រហម Liverpool, Virgil van Dijk ក្នុងតម្លៃខ្លួន ១៥០ លានផោន។
បន្ទាប់ពីជោគជ័យក្នុងការនាំចូលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពី Real Madrid ក្លឹប Serie A បានកំណត់គោលដៅយក Van Dijk នៅរដូវកាលក្រោយ ខណៈដែលក្លឹបជឿជាក់ថាពួកគេទាំងពីរអាចជួយក្រុមឈ្នះពាន UEFA Champions League។
ជាមួយគ្នានេះក្លឹបម្ចាស់ជើងឯកអុីតាលីមួយនេះក៏ចង់ធ្វើឱ្យតារាឆ្នើម Liverpool ក្លាយជាខ្សែការពារថ្លៃជាងគេបំផុតនៅលើពិភពលោកជាលើកទី ២ ក្រោយ ចូលរួមជាមួយ Liverpool ពី Southampton ក្នុងតម្លៃ ៧៥ លានផោនកាលពីខែមករាឆ្នាំ ២០១៨ កន្លងទៅ។