Juventus និង Barcelona ព្រមព្រៀងដោះដូរ Arthur ជាមួយ Pjanic នៅចុងរដូវកាលនេះ

108

ខ្សែ​បម្រើ​របស់​ក្លឹប Juventus កីឡាករ Miralem Pjanic នឹង​ចូលរួម​ជាមួយ Barcelona ពេល​បញ្ចប់​រដូវ​កាល​នេះ​ក្នុង​កិច្ចសន្យា​ប្ដូរ​គ្នា​ជាមួយ​កីឡាករ​ប្រេស៊ីល Arthur។

Pjanic វ័យ​ ៣០ ​ឆ្នាំ​បាន​យល់​ព្រម​តម្លៃ​ខ្លួន​ផ្ទេរ ​៦០ ​លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​ ៥​ លាន​អឺរ៉ូ។ គេ​បាន​បង្ហាញ​ខ្លួន​​ ២១៤​ ប្រកួត​ឲ្យ​ក្រុម​ជើងឯក​លីគ​កំពូល​របស់​អ៊ីតាលី​ Juventus បន្ទាប់​ពី​ចូលរួម​កាល​ពី​ឆ្នាំ​ ២០១៦។

ក្នុង​លក្ខខណ្ឌផ្ទេរ​រវាង​ក្លឹប​ទាំង​ពីរ កីឡាករ Arthur វ័យ​ ២៣​ ឆ្នាំ​ នឹង​​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ទៅ Juventus វិញ​ក្នុង​តម្លៃ​ខ្លួន​ ៧២​ លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​ ១០​ លាន​អឺរ៉ូ។ ប៉ុន្តែរូបគេ នឹង​បន្ត​លេង​ឲ្យ Barcelona រហូត​ដល់​ចប់​រដូវ​កាល​នេះដូចគ្នា។