ក្រុមសេះបង្កង់ Juventus បានយកឈ្នះគូរប្រជែង Inter Milan ដោយលទ្ធផល ២-០ ដើម្បីឡើងទៅឈរនៅកំពូលតារាងក្របខ័ណ្ឌ Serie A ក្នុងការប្រកួតមួយដែលគ្មានអ្នកគាំទ្រទស្សនា។
២ គ្រាប់នេះជាការទំលុះសំណាញ់ទីពីសំណាក់ខ្សែបម្រើ Aaron Ramsey នាទី ៥៥’ និង Paulo Dybala នាទី ៦៧’។
ជំនួបគូរពិសេសនៅអ៊ីតាលីមួយនេះ ត្រូវបានធ្វើឡើងដោយបិទទ្វាជិត គ្មានការចូលទស្សនាពីអ្នកគាំទ្រ រហូតដល់ថ្ងៃទី ៣ ខែមេសា។
មនុស្សប្រមាណ ៣៦៦ នាក់នៅប្រទេសអ៊ីតាលីបានស្លាប់ ខណៈអ្នកឆ្លងកើនដល់ ៧.៣៧៥ នាក់ហើយពីវីរុសផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩។។