ក្រុមការពារតំណែងជើងឯកសេះបង្កង់ Juventus បានរំកិលឡើងកាន់កាប់កំពូលតារាងក្របខណ្ឌអ៊ីតាលី Serie A បណ្ដោះអាសន្នក្រោយឈ្នះនៅទឹកដី Brescia ២-១ យប់មិញ។
Alfredo Donnarumma បានបើកការនាំមុខអោយក្រុមម្ចាស់ផ្ទះតាំងពីនាទីទី៤ ស្របពេលដែល Mario Balotelli អតីតខ្សែប្រយុទ្ធ Liverpool និង Manchester City បានចូលលេងអោយ Brescia លើកដំបូងតាំងពីផ្ទេរពីទឹកដីបារាំង។
មុនចប់វគ្គទី១ ម្ចាស់ផ្ទះ Brescia ក៏ភ្លាត់ធ្វើអោយបាល់ចូលទីខ្លួនឯងដោយខ្សែការពារវេណេហ្សុយអេឡា Jhon Chancellor មុនពេលដែលខ្សែបម្រើបូស្នៀ Miralem Pjanic ស៊ុតគ្រាប់ជ័យជំនះអោយ Juventus នៅនាទីទី៦៣’។
ការប្រកួតនេះមិនមានវត្តមានខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo ឡើយដោយមានបញ្ហាសាច់ដុំ។ បីពិន្ទុនេះបានធ្វើអោយ Juventus ឡើងឈរកំពូលតារាងបណ្ដោះអាសន្នក្នុងសប្តាហ៍ទី៥ ពីលើក្រុមលេខ២ Inter Milan ១ពិន្ទុ តែ Inter Milan នឹងត្រូវប្រកួតយប់នេះជួបជាមួយ Lazio៕