Kagawa ថាមិនអស់ចិត្តដែល Real Zaragoza បញ្ចប់កិច្ចសន្យារបស់ខ្លួន

283

ខ្សែបម្រើជប៉ុន Shinji Kagawa បាននិយាយថាខ្លួនពិតជាសោកស្តាយដែលត្រូវចាកចេញពី Real Zaragoza ដោយមិនបានរំពឹងទុក ក្រោយក្លឹបមួយនេះបញ្ចប់កិច្ចសន្យា ។

ថ្លែងនៅក្នុងសន្និសីទកាសែតតាមអ៊ិនធឺរណែតកីឡាករវ័យ ៣១ ឆ្នាំបាននិយាយថា “និយាយដោយស្មោះត្រង់វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ខ្ញុំពិតជាសោកស្តាយដែលត្រូវចាកចេញដោយមិនបានរំពឹងទុក” ។

Kagawa បានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយ Real Zaragoza កាលពីរដូវក្តៅមុន ហើយខកខានជួយក្រុមឡើងទៅក្របខ័ណ្ឌ La Liga ក្រោយចាញ់វគ្គជម្រុះ Playoff ។ រដូវកាលបន្ទាប់នេះក្រុមលីគទី ២ អេស្ប៉ាញបានបញ្ចប់កុងត្រារូបគេក្រោមហេតុផលទប់ស្កាត់ការចំណាយអំឡុងកូវីត-១៩ ។

Shinji Kagawa vor Wechsel in die Premier League?

Kagawa ធ្លាប់ឈ្នះជើងឯក Bundesliga បានចំនួន ២ ដងដែរ ក្នុងរយៈពេល ៦ ឆ្នាំនៅ Borussia Dortmund ក្រោយមករូបគេបានផ្លាស់ទៅចូលរួមជាមួយ Manchester United ហើយបន្តទៅក្រុមទួកគី Besiktas មុនចូលរួមជាមួយ Real Zaragoza។