Kagawa ផ្លាស់ទៅកាន់ Real Zaragoza លេងនៅលីគលំដាប់ទី ២ អេស្ប៉ាញ​

221

ក្លិបអេស្ប៉ាញ Real Zaragoza សង្ឃឹមថាវត្តមានរបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Shinji Kagawa ពី Borussia Dortmund និងអាចនាំក្រុមឡើងទៅកាន់ក្របខណ្ឌ La Liga សារជាថ្មី​បន្ទាប់ពីរយៈពេល ៦ ឆ្នាំរបស់ពួកគេនៅលីគលំដាប់ទី២។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំនៅទឹកដី La Romareda សម្រាប់រដូវកាលថ្មី។ រូបគេក៏បានផ្សារភ្ជាប់ជាមួយការផ្លាស់ទៅកាន់ក្លិប La Liga, Celta Vigo ផងដែរតែ​ទោះយ៉ាងណាការផ្លាស់ប្តូរនេះមិនបានលេចចេញជារូបរាងទេ។​

គួររំលឹក​ថា Kagawa បានចូលរួមជាមួយ Dortmund ក្នុងឆ្នាំ ២០១៤ និងបានផ្លាស់ទៅ Manchester United បាន ២ រដូវកាល​មុនត្រលប់មកកា​ន់ Dortmund ជាលើកទី ២ តែក្លិបនៅ Bundesliga មួយនេះបានសម្រេចឲ្យក្លិប Besiktas របស់ទួកគីខ្ចីជើងបន្ត។

ប្រភព៖ Besoccer