Kawin រៀបរាប់អនុស្សាវរីយ៍ ១៣ ឆ្នាំមុនជាមួយ Kasper Schmeichel អ្នកចាំទីក្រុម Leicester City

3673

អតីតអ្នកចាំទីក្រុមជម្រើសជាតិថៃ Kawin Thamsatchanan ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្លឹបជប៉ុន Consadole Sapporo បានលាតត្រដាងពីអនុស្សាវរីយ៍កាលពី ១៣ ឆ្នាំមុន ដែលរូបគេមានឪកាសបានស្គាល់អ្នកចាំទីក្រុម Leicester City, Kasper Schmeichel ដែលជាកូនប្រុសរបស់លោក Peter Schmeichel អតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United។

"កាវីន" បានបង្ហាញពីការចងចាំរយៈពេល ១៣ ឆ្នាំជាមួយ "កាសឺរសឺមីឆែល"

Kawin បានបង្ហាញរូបភាពចាស់ៗកាលពី ១៣ ឆ្នាំមុនហើយរំលឹកថា “ត្រលប់ទៅគ្រាដែលខ្ញុំមានវ័យ ១៧ ឆ្នាំ ខ្ញុំបានទៅហ្វឹកហាត់ជាមួយក្រុម Manchester City ជាមួយសមាជិកក្រុមជម្រើសជាតិថៃឯទៀត  ខ្ញុំបានហាត់សមជាមួយ Kasper Schmeichel ពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលនោះ ព្រោះគាត់ជាមនុស្សដែលគ្រប់គ្នាចូលចិត្ត”។ Kawin បន្តថា“តាមពិតទៅ នៅពេលនោះ ខ្ញុំក៏បានហាត់សមជាមួយ Joe Hart ផងដែរពីព្រោះអ្នកទាំងពីរនៅក្លឹប Manchester City ជាមួយគ្នា។ “ ក្រោយតែមួយរយៈមកក្លឹប Manchester City ក៏មានឱកាសមកទស្សនៈកិច្ចប្រទេសថៃ  ហើយខ្ញុំក៏មានឪកាសបានជួបនិង Kasper ម្តងទៀត”

"កាវីន" បានបង្ហាញពីការចងចាំរយៈពេល ១៣ ឆ្នាំជាមួយ "កាសឺរសឺមីឆែល"

“កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅទស្សនាការប្រកួតលីគកំពូលអង់គ្លេសរវាងក្រុម Leicester City ជាមួយតោខៀវ Chelsea នៅទឹកដី King Power ហើយខ្ញុំក៏បានចុះទៅលើទីលានដើម្បីនិយាយរំលឹករឿងចាស់ជាមួយ Kasper Schmeichel ម្តងទៀត ហើយពិតជារីករាយណាស់ដែលគាត់បានចងចាំវា ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅហើយក៏ដោយ”