Klopp៖ Napoli អាចលើកពាន UEFA Champions League

280

ក្រុមការពារតំណែងជើងឯក Liverpool ត្រូវក្រុមម្ចាស់ផ្ទះ Napoli បំបាក់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបើកឆាកពូល E ពានរង្វាន់ UEFA Champions League ដ៏ចម្រូងចម្រាសកាលពីថ្ងៃអង្គារ។

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ថ្លែង​ទាំងអារម្មណ៍មិនល្អក្រោយចប់ការប្រកួតថា Napoli អាចឈ្នះពាន Champions League ក្នុងរដូវកាល​នេះ។

គួររំលឹក​ថាជ័យជម្នះក្នុងទឹកដីរបស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកឆ្នើម Carlo Ancelotti នេះផ្តើមចេញពីបាល់ពិន័យ ១១ម៉ែត្រ​នៅនាទី ៨២’ ដែលស៊ុតដោយខ្សែបម្រើសញ្ជាតិបែលហ្សិក Dries Mertens មុន Fernando Llorente អតីតខ្សែប្រយុទ្ធ Spurs រកបានគ្រាប់ទី២ នៅនាទី ៩០’+​។