Klopp សារភាពថាបើ Messi ដើរចូល Man City នោះ Liverpool ច្បាស់ជាពិបាក

87

គ្រូបង្វឹកក្រុម Liverpool លោក Jürgen Klopp បានព្រមានថាឱកាសរបស់ Liverpool ក្នុងការរក្សាតំណែងជើងឯក Premier League នឹងទទួលការរងសម្ពាធខ្លាំងប្រសិនបើ Manchester City ចុះហត្ថលេខាយក Lionel Messi។

Man City ត្រូវបានគេរាយការណ៍ថា មិនរួញរាក្នុងកិច្ចព្រមព្រៀង ១,៤ លានផោនក្នុងមួយសប្តាហ៍ សម្រាប់ប្រាក់ឈ្នួលកំពូលតារាឆ្នើមរបស់ក្រុម Barcelona

ប៉ុន្តែអ្នកចាត់ការ Klopp បានមានប្រសាសន៍ថា “Messi នឹងជួយក្រុម Manchester City យ៉ាងច្បាស់ ហើយរឹតតែពិបាកក្នុងការចង់ឈ្នះពួកគេ ដែលវាពិតជាលំបាកខ្លាំងណាស់” ។

បុរសវ័យ ៥៣ ឆ្នាំបានបន្ថែមទៀតថា “ សម្រាប់ក្របខ័ណ្ឌ Premier League វាពិតជាអស្ចារ្យខ្លាំងណាស់ បើមានកីឡាករឆ្នើមបំផុតនៅលើពិភពលោកចូលរួមក្នុងលីគមួយនេះ “

Liverpool ក្នុងនាមជាម្ចាស់ជើងឯក Premier League និងត្រូវប្រឈមនឹងម្ចាស់ជើងឯក FA Cup, Arsenal ក្នុងពាន Community Shield នាយប់នេះ។ ខណៈក្នុងសន្និសិទ្ធសារព័ត៌មាន Klopp ក៏បានសារភាពថាគ្មានឱកាសទេ ដែល Liverpool អាចចុះហត្ថលេខាជាមួយ Messi ។