Koeman និយាយប៉ុន្មានម៉ាត់នេះ ក្រោយដឹកនាំ Barca ហ្វឹកហាត់បាន ២ សប្តាហ៍

101

គ្រូបង្វឹកថ្មី Barcelona លោក Ronald Koeman បានប្រមូលផ្តុំក្រុមធ្វើការហ្វឹកហាត់លើកដំបូងដើម្បីត្រៀមរដូវកាលថ្មី ២០២០/២១ ។

Barcelona: Ronald Koeman: Barcelona's Wembley hero | MARCA in English

ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនេះ បុរសជនជាតិហូឡង់រូបនេះ ពេញចិត្ត និងរីករាយដែលឃើញ Messi ស្នាក់នៅបន្ត។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានផ្លូវការរបស់ក្លឹបលោកថា ៖ “ប៉ុន្មានសប្តាហ៍នេះគេសួរខ្ញុំច្រើនអំពី Messi ខ្ញុំគិតថាគាត់ល្អបំផុតហើយ គាត់ជាកីឡាករសំខាន់មួយរូប ហើយគាត់បានបង្ហាញវាអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំសង្ឃឹមថាគាត់អាចបន្តធ្វើបាននៅរដូវកាលនេះ” ។

Lionel Messi has held talks with Ronald Koeman with the Barcelona captain  who is now on the agenda

Koeman បន្តថា “វាមានលក្ខណៈវិជ្ជមានទាំងអស់ វាមានភាពស៊ីគ្នាល្អក្នុងការហ្វឹកហាត់ សប្តាហ៍ទី ១ និងទី ២ ត្រូវមានកាយសម្បទារឹងមាំ ហើយឥឡូវនេះយើងត្រូវធ្វើការលើបច្ចេកទេស នៅក្នុងវគ្គទាំងអស់គ្រប់គ្នាបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង” ។