គ្រូបង្វឹកលោក Ronald Koeman បានសារភាពថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប Barcelona បានរឹតត្បិតលោកក្នុងការនាំចូលកីឡាករនៅអំឡុងទីផ្សារដោះដូរ ។
កីឡាករ Arthur, Ivan Rakitic, Arturo Vidal និង Luis Suarez បានចាកចេញពី Camp Nou ស្របពេល Barca បាននាំយក Miralem Pjanic និង Sergino Dest ហើយនិងកីឡាករវ័យក្មេង Trincao, Pedri និង Matheus Fernandes ក៏បានចុះហត្ថលេខាផងដែរ ។
ខ្សែប្រយុទ្ធក្រុម Lyon, Memphis Depay ស្ថិតក្នុងចំណោមកីឡាករដែលបានផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ប្តូរចុងក្រោយមក Barca ។
ទោះយ៉ាងណា Barcelona បានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន ៩៧ លានអឺរ៉ូ និងការថយចុះប្រាក់ចំណូលចំនួន ២០៣ លានអឺរ៉ូ ដែលកត្តានេះបណ្តាលមកពី Covid-19 ដែលធ្វើឲ្យក្រុមមិនមានលទ្ធភាពក្នុងការពង្រឹងកីឡាករបន្ថែមទៀត ។
Koeman បានប្រាប់ទូរទស្សន៍ Barca ថា “មិនអីទេ! ខ្ញុំសប្បាយចិត្តនឹងក្រុមដែលខ្ញុំមាន យើងបានព្យាយាមកែលំអក្រុមខ្លះៗ អ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងមិនអាចធ្វើបាន“។
ប្រភព៖ Goal