La Liga បានប្រកាសរកឃើញកីឡាករចំនួន ៥ នាក់ ដែលមិនបញ្ចេញឈ្មោះ បានធ្វើតេស្តវិជ្ជមានរកឃើញវីរុសឆ្លងកូវីដ-១៩។
ក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ បានចាប់ផ្តើមសាកល្បងធ្វើតេស្តលើកីឡាករ ដើម្បីធានាដល់ការបន្តប្រកួតម្តងទៀតនៅពីក្រោយការបិទទ្វារក្នុងខែមិថុនាខាងមុខ។
ក្លឹបមួយចំនួន រួមមាន Barcelona ជាដើមបានចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈបុគ្គលកាលពីសប្តាហ៍មុន។
គួរដឹងដែរថា អេស្ប៉ាញជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅអ៊ឺរ៉ុបដែលមានអ្នកស្លាប់ចំនួន ២៦.៦២១ នាក់និងមានអ្នកឆ្លង ២២៤.៣៩០ នាក់គិតត្រឹមថ្ងៃទី ១០ ឧសភា។