ក្លឹបអ៊ីតាលី Lazio បានចុះហត្ថលេខាលើអ្នកចាំទីអេស្ប៉ាញ Pepe Reina ពីក្លឹប AC Milan ជាមួយកុងត្រារយៈពេល ២ ឆ្នាំ។
Reina បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ ទើបតែបញ្ចប់រដូវកាលខ្ចីជើងនៅ Aston Villa ដោយជួយក្រុមមួយនេះការពារកៅអីលេងនៅ Premier League រដូវកាលក្រោយ។
Lazio បានបញ្ចប់ចំណាត់ថ្នាក់ទី ៤ ក្នុងតារាង Serie A នារដូវកាលនេះ ហើយនិងបង្ហាញខ្លួននៅ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំ។