Lee Kang-in បំបែកកំណត់ត្រាមួយរបស់ Juan Mata នៅ Valencia

363

ខ្សែបម្រើឆ្នើមវ័យក្មេងសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in កំពុងតែបង្ហាញភាពលេចធ្លោក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ក្នុងរដូវកាលថ្មីនេះ ។

Kang-in Lee shows the essence of the playmaker, “the youngest 2 help in the  club's 21C”

កាលពីម្សិលមិញក្នុងការប្រកួតបើករដូវកាល Lee Kang-in បានបញ្ចូនបាល់ ២ គ្រាប់ទៅឲ្យមិត្តរួមក្រុមស៊ុតក្នុងជ័យជម្នះ Valencia លើ Levante ៤-២ ។

이강인 개막전 '멀티 도움'…발렌시아, 레반테에 4-2 승 < 축구 < 스포츠 < 기사본문 - 강원도민일보

ខាងលើនេះ បានធ្វើឲ្យរូបគេ អាចបំបែកកំណត់ត្រាក្នុងនាមជាកីឡាករក្មេងជាងគេ (១៩ ឆ្នាំ ២០៧ ថ្ងៃ) ដែល Assist ២ គ្រាប់ក្នុង ១ ប្រកួត ខណៈដែលកំណត់ត្រាមុនត្រូវបានកាន់កាប់ដោយ Juan Mata គ្រាដែលគាត់មានវ័យ ( ២០ ឆ្នាំ ១៥០ ថ្ងៃ ) ។

El Chelsea se lleva a Juan Mata a Londres

គួររំលឹកថា​ Lee Kang-in បានចូលហាត់ក្នុងថ្នាលយុវជនរបស់ក្លឹប Valencia ក្នុងឆ្នាំ ២០១១ ក្នុងវ័យ ១០ ឆ្នាំ នៅឆ្នាំ ២០១៧ រូបគេត្រូវបានកោះហៅឲ្យចូលក្រុមធំ Valencia B និងបន្តជាប់ឈុតធំ Valencia រហូតមកដល់ពេលបច្ចុប្បន្ន។