Leeds បន្តកុងត្រា ១ ឆ្នាំទៀតឲ្យលោក Marcelo Bielsa មុនជួប Liverpool យប់នេះ

81

ក្រុម Leeds United បានបន្តកុងត្រា ១ ឆ្នាំទៀតជាមួយគ្រូបង្វឹកលោក Marcelo Bielsa មុនពេលបង្ហាញខ្លួនក្នុង Premier League ជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំ ។

Manager Bielsa signs a new contract with Leeds | NOW - World Today News

សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបបានសរសេរថា “Leeds United មានសេចក្តីរីករាយក្នុងការបញ្ជាក់ថា Marcelo Bielsa បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយឆ្នាំជាមួយក្លឹបដើម្បីបន្តធ្វើជាគ្រូបង្វឹកសម្រាប់រដូវកាល ២០២០/២១” ។

ក្រោយពីដឹកនាំ Leeds វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលវិញ លោក Bielsa ប្រឈមមុខនឹងការលំបាក ដោយត្រូវធ្វើដំណើរទៅទឹកដីក្រុមម្ចាស់ជើងឯក Liverpool ដើម្បីតតាំងក្នុងជំនួបបើកឆាក Premier League នៅយប់នេះ។

Leeds close to announcing new deal for Marcelo Bielsa to guide them into  Premier League era

គ្រូបង្វឹកវ័យ ៦៥ ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះ មានបទពិសោធន៍ឆ្អិនឆ្អៅ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ឈីលី និងក្លឹបមួយចំនួនដូចជា Athletic Bilbao, Marseille, Lazio និង Lille ជាដើម ។