Legend ក្រុមសាម៉ូរ៉ៃ Yasuhito Endo ផ្លាស់ទៅចូលរួមជាមួយក្រុមលីគទី ២ ជប៉ុន

95

អតីតខ្សែបម្រើក្រុមជម្រើសជាតិសាម៉ូរ៉ៃជប៉ុន Yasuhito Endo បានផ្លាស់ពី Gamba Osaka ទៅចូលរួមជាមួយក្លឹបលីគទី ២ Jubilo Iwata ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ។

Yasuhito Endo - Profilo giocatore 2020 | Transfermarkt

កីឡាករវ័យ ៤០ ឆ្នាំរូបនេះ លេងបានតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតនៅ J-League 1 ឲ្យ Gamba Osaka ។ ហើយវាជារដូវកាលទី ២៣ នៃអាជីពរបស់គាត់ក្រោយចាប់ផ្តើមអាជីពក្នុងឆ្នាំ ១៩៩៨ ។

Endo ត្រូវបានគេស្គាល់តាមរយៈជំនាញទាត់បាល់ FreeKick បានយ៉ាងល្អ ហើយធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់ World Cup ចំនួន ៣ ព្រឹត្តិការណ៍ផ្សេងៗគ្នា គឺនៅឆ្នាំ ២០០៦, ២០១០ និង ២០១៤ ។

Japan `mole` Yasuhito Endo sheepishly reaches 150 caps | Football News |  Zee News

ម្ចាស់ជើងឯក J-League ២ សម័យកាល Gamba Osaka បច្ចុប្បន្នស្ថិតនៅលេខ ៧ ក្នុងតារាង ខណៈអតីតក្រុមខ្លាំង Jubilo Iwata ដែលធ្លាប់ឈ្នះជើងឯក J-League ៣ ដងក្នុងឆ្នាំ ១៩៩៧, ១៩៩៩ និង ២០០២ បានកាត់ចោលជាលើកទី ២ កាលពីរដូវកាលមុន ហើយបច្ចុបន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១២ នៅ J-League 2 ។