Leicester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Timothy Castagne ពី Atalanta ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២២ លានផោន។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ លេងក្នុងតំណែងការពារស្លាបបានល្អ បានចុះកុងត្រារយៈពេល ៥ ឆ្នាំ ជាមួយក្រុមគ្រូបង្វឹក Brendan Rodgers ដើម្បីជំនួសតំណែង Ben Chilwell ដែលទើបលក់ឲ្យទៅ Chelsea។
Castagne ជាសមាជិកសំខាន់ម្នាក់របស់ Atalanta កាលពីរដូវកាលមុន ដែលជួយក្រុមមានកៅអីលេងនៅ Champions League លើកដំបូងក្នុងប្រវត្តិសាស្រ្ត និងអាចឈានដល់វគ្គ ១/៤ តែត្រូវបរាជ័យក្រោមស្នាដៃក្រុមបារាំង PSG ។
សម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក រូបគេត្រូវបានកោះហៅលើកដំបូងក្នុងឆ្នាំ ២០១៨ និងបង្ហាញខ្លួនបាន ៧ ប្រកួតរកបាន ២ គ្រាប់ ។