Lewandowski ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA

106

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានឈ្នះពានកីឡាករបុរសឆ្នើមប្រចាំឆ្នាំរបស់ FIFA ឫ The Best FIFA Men’s Player ក្នុងកម្មវិធី FIFA Football Awards ក្នុងទីក្រុង Zurich ។

ខ្សែប្រយុទ្ធប៉ូឡូញបានផ្តួលខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Cristiano Ronaldo ដែលធ្លាប់គ្រងពានរង្វាន់មួយនេះកាលពីឆ្នាំមុនៗ។ ខណៈរកបាន ៥៥ គ្រាប់ក្នុង ៤៧ ប្រកួតកាលពីរដូវកាលមុន និងបានជួយក្លឹបយក្សអាល្លឺម៉ង់ Bayern ឈានទៅរករដូវកាលដ៏អស្ចារ្យ។

កីឡាករវ័យ ៣២ ឆ្នាំក៏បានបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Bundesliga និង Champions League ផងដែរ ។

លទ្ធផលនេះ ជាការដាក់ពិន្ទុពីប្រធានក្រុមជម្រើសជាតិ គ្រូបង្វឹក និងអ្នកតំណាងសារព័ត៌មានចំនួន ២០០ នាក់។

នេះជាលើកទី ១ ហើយដែល Lewandowski បានឈ្នះពានរង្វាន់នេះដោយខ្សែប្រយុទ្ធឆ្នើម Messi របស់ក្រុម Barcelona ឬ Ronaldo របស់ Juventus តែងតែធ្លាប់បានឈ្នះ។

ប្រភព៖ BBC Football