ក្រុមហង្សក្រហម Liverpool គ្រោងនឹងទិញយកខ្សែបម្រើរបស់ក្រុម Red Bull Salzburg កីឡាករ Takumi Minamino ក្នុងខែមករាខាងមុខនេះ។
កីឡាករជម្រើសជាតិជប៉ុនវ័យ ២៤ឆ្នាំរូបនេះ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកចាត់ការ Jurgen Klopp បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អអំឡុងក្រុមទាំងពីរប៉ះគ្នានៅ Champions League កន្លងមក។
Minamino មានតម្លៃខ្លួនត្រឹមតែ ៧.២៥លានផោនប៉ុណ្ណោះ ខណៈបង្ហាញខ្លួន ២២ប្រកួតឲ្យ Salzburg រដូវកាលនេះរូបគេរកបាន ៩គ្រាប់ និង Assist ១១លើក។