ក្រុមហង្សក្រហម Liverpool មាន ៦ពិន្ទុដាច់គេគិតត្រឹមសប្តាហ៍ទី ១០ ស្ថិតនៅកំពូលតារាងក្របខណ្ឌ Premier League បន្ទាប់ពីយកឈ្នះក្រុម Tottenham Hotspur ២-១ កាលពីយប់មិញនៅទឹកដី Anfield។
មួយគ្រាប់របស់ក្រុមភ្ងៀវ Spurs រកបានដោយខ្សែប្រយុទ្ធ Harry Kaneក្នុងរយៈពេលចាប់ផ្តើមត្រឹមតែ ៤៨ វិនាទី។ ឈានចូលវគ្គទី២នៅនាទី ៥២’ ទើបក្រុមម្ចាស់ផ្ទះ Liverpool អាចតាមស្មើវិញ ១-១ ដោយប្រធានក្រុម Henderson និងមានឪកាសស៊ុតបាល់ប៉េណាល់ទីគ្រាប់ជ័យជម្នះនៅនាទី ៧៥’ ដោយ Mohamed Salah។
គួរបញ្ជាក់ថា ក្រុម Liverpool ឆ្លងកាត់ ១០ប្រកួតក្នុងលីគមិនទាន់ស្គាល់ចាញ់សោះដោយឈ្នះ ៩ និងស្មើ ១ប្រកួតមាន ២៨ពិន្ទុ តាមពីក្រោយដោយក្រុមមេឃខៀវ Manchester City មាន ២២ពិន្ទុ។
វីដេអូហាយឡាយ