ក្រុម Liverpool ត្រូវក្រុម Aston Villa លត់ ៥-០ ក្នុងការប្រកួតពានរង្វាន់ EFL Cup ឬ Carabao Cup វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញ។
ការបរាជ័យធ្ងន់ករនេះ ក៏ព្រោះតែក្រុមហង្សក្រហមបានប្រើបា្រស់កីឡាករជាយុវជនរបស់ក្លឹប ដែលមានអាយុត្រឹម ១៩ឆ្នាំជាមធ្យម ក្នុងជម្រើស ១១នាក់ ដែលដឹកនាំដោយគ្រូបង្វឹកយុវជនអាយុក្រោម ២៣ឆ្នាំលោក Neil Critchley ដែលទទួលបន្ទុកការប្រកួតនេះជំនួសលោក Jurgen Klopp ដែលជាប់ភារកិច្ចដឹកនាំឈុតធំក្នុងព្រឹត្តិការណ៍ FIFA Club World Cup នៅប្រទេសកាតា។
ជ័យជម្នះនេះធ្វើឲ្យ Aston Villa ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Liverpool ធ្លាក់ត្រឹមវគ្គនេះ ដោយមុនការប្រកួតនេះ លោក Jurgen Klopp ក៏បានបញ្ជាក់ដែរថាពានរង្វាន់ Carabao Cup នេះ ប្រសិនបើជាន់ជាមួយ FIFA Club World Cup នោះលោកនឹងសម្រេចចិត្តយកពាន FIFA មួយនេះហើយ៕
វីដេអូហាយឡាយ