Liverpool ទិញបានខ្សែការពារ សញ្ជាតិហូឡង់ វ័យ១៧ឆ្នាំ

372

ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខានាំយកខ្សែការពារវ័យ ១៧ ឆ្នាំ Sepp van den Berg ពីក្លិប PEC Zwolle សម្រាប់តម្លៃខ្លួន ១.៣ លានផោន។

កីឡាករជម្រើសជាតិហូឡង់អាយុក្រោម ១៩ ឆ្នាំដែលជាគោលដៅរបស់ក្លឹប Ajax, Bayern Munich និង PSV Eindhoven រូបនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា នឹងក្លាយជាកីឡាករដំបូងរបស់ Liverpool ដែលចុះហត្ថលេខាទិញនៅរដូវក្តៅនេះ។

Van den Berg បានបង្ហាញខ្លួនចំនួន ១៥ លើកសម្រាប់ក្រុម PEC Zwolle នៅក្នុងក្របខ័ណ្ឌលីគកំពូលហូឡង់កាលពីរដូវកាលមុន។

Van den Berg បានប្រាប់គេហទំព័ររបស់ក្លឹបថា “វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ហើយ Liverpool ជាក្លិបធំបំផុតរបស់ខ្ញុំនៅលើពិភពលោក ហើយសុបិនរបស់ខ្ញុំបានក្លាយជាការពិត ខ្ញុំពិតជារំភើបណាស់”។

ប្រភព៖ BBC