Liverpool ទិញបាន Diogo Jota ពី Wolves ក្នុងតម្លៃ ៤១ លានផោន

107

ក្រុមហង្សក្រហម Liverpool បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota ពីក្រុមចចកខ្មៅ Wolves ក្នុងកិច្ចព្រមព្រៀង ៤១ លានផោនដែលអាចនឹងកើនឡើងដល់ ៤៥ លានផោនជាមួយនឹងការបន្ថែម។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចុះកុងត្រា ៥ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Premier League ។

ការយកបាន Jota នេះ Liverpool ត្រូវការចំណាយសុទ្ធប្រហែលតែ ៣០ លានផោនតែប៉ុណ្ណោះ ដោយខ្សែការពារ Ki-Jana Hoever របស់ក្រុមហង្ស ត្រូវបានផ្លាស់ប្តូរទៅ Wolves វិញក្នុងតម្លៃ ៩ លានផោននិងអាចបន្ថែម ៤,៥ លានផោនបន្ថែមទៀត។

នេះជាការចុះហត្ថលេខានាំចូលកីឡាករទី ៣ របស់ក្លឹបរដូវកាលថ្មីនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Thiago Alcantara ពីក្លឹប Bayern Munich និងខ្សែការពារក្រិក Kostas Tsimikas ។