ក្រុមហង្សក្រហម Liverpool បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ២០ នាក់ត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA Club World Cup នៅប្រទេសកាតា។
ខ្សែបម្រើ Georginio Wijnaldum មានឈ្មោះក្នុងបញ្ជីក្រុមរបស់លោក Jurgen Klopp ខណៈខ្សែការពារ Dejan Lovren ត្រូវអវត្តមាន។ កីឡាករវ័យក្មេង Rhian Brewster, Curtis Jones, Harvey Elliott និង Neco Williams ដំបូងឡើយមានឈ្មោះក្នុងក្រុម ប៉ុន្តែចុងក្រោយជម្រុះនៅសល់តែ Neco Williams ប៉ុណ្ណោះ។
គួរបញ្ជាក់ថា Liverpool នឹងត្រូវប៉ះជាមួយក្រុមមុិកស៊ីកូ Monterrey នៅថ្ងៃពុធ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup។ ការប្រកួតគឺកើតឡើងតែរំលងតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហង្សក្រហមត្រូវប្រកួតវគ្គ ១/៤ ពាន EFL Cup នៅទឹកដី Aston Villa ។
បញ្ជីឈ្មោះ ២០នាក់ចុងក្រោយរបស់ Liverpool ៖
Alisson, Van Dijk, Wijnaldum, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Lallana, Lonergan, Shaqiri, Robertson, Origi, Jones, Alexander-Arnold, Williams ។