Liverpool បន្តបរាជ័យ ធ្លាក់ចេញពី​ពាន FA Cup ជុំទី ៥

431

ក្រុមតោខៀវ Chelsea បានទំលាក់ Liverpool ចេញពីពានរង្វាន់ FA Cup ជុំទី ៥ កាលពីយប់មិញ ដោយលទ្ធផល ២-០។​

ជំនួបក្នុងទឹកដី Stamfort Bridge ក្រុមទាំងពីរ​មានឱកាសវាយសម្រុកគ្នារៀងខ្លួន តែម្ចាស់ផ្ទះ Chelsea ហាក់មានប្រៀបជាងដោយអាចទំលុះសំណាញ់ទី ២ គ្រាប់ដោយកីឡាករ Willian នាទី ១៣’ និង Ross Barkley នាទី ៦៤’​។​

នេះជាបរាជ័យ ២ ប្រកួតជាប់គ្នារបស់ Liverpool បន្ទាប់ពីពួកគេបានចាញ់ Watford កាលពីថ្ងៃសៅរ៍ ហើយជ័យជម្នះនេះផងដែរ Chelsea ត្រូវឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ FA Cup។​

វីដេអូ​ហាយឡាយ​