Liverpool យកឈ្នះ Chelsea ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ លើកពាន UEFA Super Cup

274

អ្នកចាំទី​ដៃទី២ Adrian ក្លាយជាវីរៈបុរសជួយសង្គ្រោះពីស៊ុតរបស់កីឡាករ Tammy Abraham ខណៈ​ដែល Liverpool បានយកឈ្នះ Chelsea ៥-៤ ដោយបាល់ប៉េណាល់ទីលើកពាន UEFA Super Cup ជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្ត​នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួកគី។

នៅ​ក្នុង​ការប្រកួត​ ៩០’ នាទី​នៃ​ម៉ោង​ធម្មតា ក្រុមទាំង ២ បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១។ Chelsea ជា​អ្នក​បំប៉ោង​សំណាញ់ទីមុន ដោយ Olivier Giroud នៅ​នាទី ៣៦’ មុនពេល Sadio Mane ស៊ុត​ឲ្យហង្ស​ក្រហម តាម​ស្មើ​វិញ​នៅនាទី ៤៨’។ ឈាន​ចូល​ម៉ោង​បន្ថែម ១៥នាទី​ពីរដង Mane បាន​បន្ថែម​១គ្រាប់​ទៀត នៅនាទី ៩៥’ ប៉ុន្តែ​ Jorginho មានឪកាសស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ឲ្យ​តោខៀវ​តាមស្មើ នៅនាទី ១០១’។

ឈាន​ដល់​វគ្គ​ប៉េណាល់ទីកាត់សេចក្ដី Liverpool បាន​ស៊ុតបញ្ចូលទីទាំង ៥គ្រាប់ ដោយ Roberto Firmino, Fabinho, Divock Origi, Trent Alexander-Arnold និង Mohamed Salah។ ចំណែក​ Chelsea ស៊ុត​ចូល ៤ Jorginho, Ross Barkley, Mason Mount និង Emerson។ កីឡាករ​ដែល​ទាត់​មិន​ចូល គឺ Tammy Abraham។

ទស្សនា​វីដេអូ​ហាយឡាយ​