Liverpool យកឈ្នះ Flamengo ១-០ លើកពាន FIFA Club World Cup

409

ក្រុម Liverpool បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Club World Cup ២០១៩ ក្រោយបានយកឈ្នះ Flamengo ដោយលទ្ធផល ១-០ ក្នុងម៉ោងបន្ថែម។​

ការប្រកួតនៅពហុកីឡដ្ឋាន Khalifa International ក្នុងប្រទេសកាតា កាលយប់មិញនេះ ក្រុមទាំងពីរ​ព្យាយាម​វាយសម្រុកគ្នាទៅវិញទៅមក តែនៅមិនអាចធ្វើអ្វីគ្នានៅម៉ោងធម្មតាបាន រហូតដល់នាទី ៩៩’ ម៉ោង​បន្ថែម ទើបខ្សែប្រយុទ្ធ Roberto Firmino ជាអ្នកសម្រេចទីឲ្យហង្សក្រហមលើកពាននេះជាលើកទី ២ ក្នុងប្រវត្តិសាស្រ្ត​។​

វាជាពានរង្វាន់ទី ២ ដែលហង្សក្រហមបានឈ្នះនៅរដូវកាលនេះ បន្ទាប់ពីបានយកឈ្នះក្រុមតោខៀវ Chelsea ដើម្បីលើក UEFA Super Cup កាលពីខែសីហា។

ក្នុងថ្ងៃជាមួយគ្នានេះក្រុមម៉ិកស៊ិក Monterrey បានយកឈ្នះ​ក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៤-៣ ដោយបាល់ប៉េណាល់ទីក្រោយលទ្ធផលស្មើ ២-២ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ។

វីដេអូ​ហាយឡាយ​