ក្រុមហង្សក្រហម Liverpool បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ហើយ បន្ទាប់ពីបានយកឈ្នះក្រុម Monterrey ដោយលទ្ធផលប្រផុតប្រផើយ ២-១។
ជំនួបនៅទឹកដីកាតាយប់មិញ Liverpool ជាអ្នកបើកការនាំមុខមុននៅនាទី ១២’ ដោយខ្សែបម្រើ Naby Keita តែត្រូវកីឡាករ Rogelio Funes Mori ស៊ុតតាមស្មើឲ្យ Monterrey វិញក្រោយ ២ នាទីបន្ទាប់។
ឈានចូលវគ្គទី២ក្រុមទាំងពីរនៅតែមិនទាន់ធ្វើអីគ្នាបាន រហូតដល់ចុងម៉ោងនាទី ៩០’ ទើបខ្សែប្រយុទ្ធ Firmino រកបានគ្រាប់ជ័យជម្នះសម្រេចឲ្យក្រុមជើងឯកអឺរ៉ុប Liverpool ត្រូវឡើងទៅជួបជើងឯកទ្វីបអាមេរិកខាងត្បូង Flamengo នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០១៩ នេះនឹងត្រូវធ្វើឡើងនៅ ៣ថ្ងៃខាងមុខ គឺនៅថ្ងៃទី ២២ ខែធ្នូ ដោយ Liverpool ធ្លាប់ជាជើងឯកពានរង្វាន់នេះកាលឆ្នាំ ២០០៥។
វីដេអូហាយឡាយ