Liverpool អាចនិងបង្វែរមកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Barcelona រូបនេះ ជំនួស Timo Werner វិញ

311
ក្រុមហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើខ្សែ​ប្រយុទ្ធរបស់ក្លឹប Barcelona, Ousmane Dembele ដែលជាគោលដៅរបស់ក្លឹប Juventus និង Manchester United ផងដែរ។
Ousmane Dembele would be in the sights of Liverpool | Web24 News
បើយោងតាមកាសែត Mundo Deportivo បានអះអាងថា Dembele ជាជម្រើសជំនួសក្នុងករណីដែល Liverpool បរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Timo Werner។
ចំពោះប្រភពខាងលើយល់ឃើញថាខ្សែប្រយុទ្ធអាឡឺម៉ង់ដែលមានតម្លៃខ្លួន ៥៥ លានអឺរ៉ូ អាចធ្វើឲ្យក្រុមលោក Jürgen Klopp អាចឃ្លាតឆ្ងាយ បង្វែរមកចាប់អារម្មណ៍លើខ្សែប្រយុទ្ធបារាំងវ័យ ២៣ ឆ្នាំជំនួសវិញ។
Timo Werner ready to join Liverpool if £52m release clause met ...
ម្យ៉ាងវិញទៀតតម្លៃខ្លួន Dembele ត្រូវបានក្លឹប Barcelona បញ្ចុះនៅសល់ត្រឹមតែ ៤២ លានអឺរ៉ូតែប៉ុណ្ណោះ បើធៀបនិងតម្លៃខ្លួនគេដែលមកដល់ទឹកដី Camp Nou ក្នុងតម្លៃ ១២៥ លានអឺរ៉ូ ពីក្លឹប Borussia Dortmund។