Ljungberg បោះពាក្យមួយឃ្លា ក្រោយ Arteta ដើរចូលជំនួសកៅអី

508

គ្រូបណ្តោះអាសន្នលោក Freddie Ljungberg បាននិយាយថា លោកនឹងបន្តស្នាក់នៅជាមួយក្លឹប Arsenal ទោះ Mikel Arteta ត្រូវបានតែងតាំងជាគ្រូបង្គោលហើយក្តី។

 Freddie Ljungberg is set to stay at Arsenal under new boss Mikel Arteta

អតីតជំនួយការលោក Unai Emery ខាងលើបានដឹកនាំ Arsenal ឈ្នះតែម្តងគត់ ក្នុងចំណោម ៥ ប្រកួតហើយលោកនឹងដឹកនាំប្រកួតចុងក្រោយទល់នឹងក្រុម Everton នៅចុងសប្តាហ៍នេះ។

 Mikel Arteta has been appointed new Arsenal manager

អំឡុងពេលសន្និសីទកាសែតដំបូងកាលពីថ្ងៃសុក្រ Arteta ក៏មិនបានបញ្ជាក់ពីអនាគតរបស់ Ljungberg ដែរ។ ប៉ុន្តែលោក Ljungberg បានសរសេរនៅលើបណ្តាញសង្គម Twitter ថា  “សារពីខ្ញុំនៅតែដដែល នៅពីក្រោយក្រុម ហើយគាំទ្រក្រុម វាជាកិត្តិយសណាស់ដែលបានជួយក្លឹបដែលខ្ញុំស្រឡាញ់ ក្នុងរយៈពេល ២-៣ សប្តាហ៍ចុងក្រោយនេះ ហើយខ្ញុំពិតជារំភើបក្នុងការធ្វើការជាមួយ Mikel Arteta រួមជាមួយបុគ្គលិកផ្សេងទៀត“។

គួរបញ្ជាក់ថា Mikel Arteta វ័យ ៣៧ឆ្នាំ បានចាកចេញពី Man City ដើម្បីចុះកុងត្រារយៈពេល ៣ ឆ្នាំកន្លះជាមួយក្រុមកាំភ្លើងធំ Arsenal។