Lukaku ប្រើពេល ២១ វិនាទីស៊ុតគ្រាប់ទី ១ ឲ្យ Inter ឡើងវគ្គ១៦ក្រុម Coppa Italia

207

ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku រួមចំណែក​រកបាន ២ គ្រាប់ក្នុងជ័យជម្នះ ៤-១ លើ Cagliari នាំ Inter ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយពាន Coppa Italia។​

កីឡាករវ័យ ២៦ ឆ្នាំរូបនេះប្រើពេលយ៉ាងលឿនពោលគឺត្រឹម ២១ វិនាទីរកគ្រាប់បាល់ទី ១ ឲ្យ Inter Milan។ ខណៈ​បច្ចុប្បន្ននេះ អតីត​​ខ្សែប្រយុទ្ធ​បិសាចក្រហម​កំពុងឡើងជើងរកបានសរុប ១៨ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ២៥ លើកសម្រាប់ក្រុមអ៊ីតាលី។

Inter Milan និងត្រូវធ្វើដំណើរទៅទឹកដី Lecce ក្នុងជំនួបក្របខ័ណ្ឌ Serie A សប្តាហ៍​ទី ២០ នាប្រកួតបន្ទាប់ថ្ងៃទី ១៩ ខែមករា​។​