Maguire កាតក្រហម ខណៈអង់គ្លេសចាញ់ក្រុមភ្ងៀវដាណឺម៉ាក ១-០ (វីដេអូ)

82

ក្រុមជម្រើសជាតិអង់គ្លេស បានបរាជ័យជាលើកដំបូងនៅ Nations League ក្រោយចាញ់ក្រុមភ្ងៀវដាណឺម៉ាក ១-០ នៅទឹកដី Wembley ។

ស្ថិតិអង់គ្លេសលេងមិនល្អទាល់តែសោះ ដោយឲ្យដាណឺម៉ាកគ្រប់គ្រងបាល់សឹងលើស ៥០ ភាគរយនៃការប្រកួត និងមានឱកាសស៊ុតចេញមិនសំចៃ ។

ការប្រកួតផ្តើមបានតែ ៣០ នាទីខ្សែការពារ Harry Maguire ទទួលបានកាតលឿងជាលើកទី ២ ស្មើកាតក្រហម ១ ត្រូវបណ្តេញចេញពីការប្រកួត ។ ៥ នាទីបន្ទាប់ពោលគឺនៅនាទី ៣៥’ អតីតខ្សែបម្រើ Spurs កីឡាករ Christian Eriksen ក៏ទម្លុះសំណាញ់ទីគ្រាប់ជ័យជម្នះឲ្យដាណឺម៉ាក ។

លទ្ធផលនេះបានធ្វើឲ្យអង់គ្លេស ធ្លាក់មកលេខ ៣ ក្នុងតារាងមាន ៧ ពិន្ទុស្មើដាណឺម៉ាកដែលឡើងឈរលេខ ២ ក្រោយឆ្លងកាត់ ៤ ប្រកួត ខណៈបែលហ្ស៊ិកឈរកំពូលតារាងមាន ៩ ពិន្ទុបន្ទាប់ពីយកឈ្នះអ៊ីស្លង់ ២-១ នាយប់មិញនេះ ។

វីដេអូហាយឡាយ