Mainz 05 សម្រេចបណ្តេញគ្រូបង្វឹកលោក Schwarz ចេញពីតំណែង

227

ក្រុម Mainz 05 របស់អាឡឺម៉ង់ បានបណ្តេញគ្រូបង្វឹកលោក Sandro Schwarz ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបានជាង ២ ឆ្នាំហើយរូបលោកជាគ្រូទី ៣ ដែលត្រូវបានបណ្តេញចេញពីក្លឹប Bundesliga ក្នុងរយៈពេលត្រឹម១សប្តាហ៍។

Schwarz becomes third Bundesliga coach fired in a week

Schwarz វ័យ ៤១ ឆ្នាំត្រូវបានក្លិបសម្រេចលប់តួនាទីក្រោយបរាជ័យក្នុងផ្ទះ ៣-២ ជាមួយក្រុម Union Berlin កាលពីថ្ងៃសៅរ៍ និងត្រូវក្រុម RB Leipzig លត់ធ្ងន់ករ ៨-០ កាលពីសប្តាហ៍មុន។

លោកជាគ្រូបង្វឹកទី ៣ ដែលចែកផ្លូវជាមួយក្លឹបក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីលោក Achim Beierlorzer របស់ FC Cologne និងលោក Niko Kovac របស់ Bayern Munich។

ក្រុម Mainz បានធ្លាក់ទៅថ្នាក់លេខ ១៦ បន្ទាប់ពីចាញ់ ៨ ប្រកួតក្នុងចំណោម ១១ ក្នុងលីគដែលជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។