ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne បានសម្តែងការខកចិត្តក្រោយក្រុម Manchester City មិនអាចបន្តដង្ហើមនៅ Champions League ទៀតបាន។ ហើយរូបគេប្រាប់ថាខ្លួនចង់ត្រលប់ទៅផ្ទះវិញឆាប់ៗ ព្រោះភរិយាកំពុងទន្ទឹងរង់ចាំ។
ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ BT Sport ក្រោយចប់ការប្រកួតដែល Man City បរាជ័យក្រោមស្នាដៃក្រុម Lyon ដោយលទ្ធផល ៣-១ កាលពីយប់មិញ De Bruyne បាននិយាយថា “ឆ្នាំណាក៏ដូចឆ្នាំណាដែរ យើងនៅមិនទាន់ល្អគ្រប់គ្រាន់នៅ Champions League មិនមែន Lyon ជាអ្នកបង្កើតជ័យជម្នះទេ ប៉ុន្តែយើងត្រូវរៀនសូត្របន្ថែម“។
ខ្សែបម្រើឆ្នើមវ័យ ២៩ ឆ្នាំរូបនេះបន្តថា “ខ្ញុំត្រូវត្រលប់ទៅផ្ទះវិញ ព្រោះប្រពន្ធរបស់ខ្ញុំកំពុងត្រូវការខ្ញុំ ដើម្បីផ្តោតអារម្មណ៍លើការសម្រាលកូន“។