Man City យល់ព្រម​លក់ Sane ទៅឲ្យ Bayern ក្នុងតម្លៃ ៥៤,៨ លានផោន

191

ក្រុម Manchester City បានយល់ព្រមលក់ខ្សែបម្រើស្លាប Leroy Sane ទៅឱ្យក្លិប Bayern Munich ក្នុងកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់ចំនួន ៥៤,៨ លានផោន។

កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះនឹងចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្នុងតម្លៃដំបូងប្រហែល ៤៤,៧ លានផោន ជាមួយទឹកប្រាក់បន្ថែមច្រើនជាង ១០ លានផោនផ្សេងទៀត។

Sane វ័យ ២៤ ឆ្នាំបានចូលរួមជាមួយ Man City ពី Schalke ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លានផោន និងបានជួយក្រុមឈ្នះជើងឯក Premier League ចំនួន ២ លើក។

រូបគេគឺជាផ្នែកសំខាន់នៃក្រុមដែលបានឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើនទៀត ប៉ុន្តែបានជួយប្រទះបញ្ហារងរបួសច្រើននៅរដូវកាលនេះ។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់មេឃខៀវ បាននិយាយកាលពីសប្តាហ៍មុនថា Sane ដែលកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយបានបដិសេធសំណើរកុងត្រាថ្មីហើយចង់ចាកចេញ។