Man City អាចលេងនៅ UCL រដូវកាលក្រោយបានឫអត់ និងដឹងលទ្ធផលនៅថ្ងៃច័ន្ទ

178

Manchester City នឹងដឹងនៅថ្ងៃច័ន្ទនេះថាតើការប្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងការហាមឃាត់រយៈពេល ២ ឆ្នាំពីការប្រកួត UEFA Champions League បានទទួលជោគជ័យឬអត់។

Manchester City UEFA verdict to arrive on two-year ban

ក្លឹបមេឃខៀវ បានអំពាវនាវដល់តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS) ឲ្យជួយរកយុត្តិធម៍ បន្ទាប់ពីអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុក្លឹបរបស់ (CFCB) បានចេញការហាមឃាត់នេះកាលពីខែកុម្ភៈ។

CFCB បានសំរេចថា Manchester City បានប្រព្រឹត្តការរំលោភដ៏ធ្ងន់ធ្ងរនៃបទប្បញ្ញត្តិស្តីពីហិរញ្ញវត្ថុរបស់ UEFA នៅចន្លោះឆ្នាំ ២០១២ និង ២០១៦។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់ ៣០ លានអឺរ៉ូ (២៥ លានផោន) ផងដែរ។