Man Utd ធ្លាប់ទិញចំកីឡាករចិន អមជាមួយកិច្ចសន្យាថា “បើមិនពេញចិត្តអាចប្តូរយកលុយវិញបាន”

1088

ក្លឹបបិសាចក្រហម Manchester United ត្រូវបានក្លឹបចិន Dalian Shide ផ្តល់ជូនសំណងនូវតម្លៃផ្ទេរគ្រប់ចំនួនវិញ ក្រោយបានលក់ខ្សែប្រយុទ្ធ Dong Fangzhuo ទៅកាន់ទឹកដី Old Trafford ក្នុងឆ្នាំ ២០០៤ ។

Man Utd បានចុះហត្ថលេខាលើខ្សែប្រយុទ្ធខាងលើក្នុងតម្លៃដំបូង ៥០០.០០០ ផោននិងអាចកើនឡើងដល់ ៣.៥ លានផោនអាស្រ័យលើការបង្ហាញខ្លួន ។

ទោះយ៉ាងណារូបគេបង្ហាញខ្លួនបានតែ ៣ ប្រកួតប៉ុណ្ណោះ ហើយមិនបានរកគ្រាប់បាល់បានសូម្បីតែ ១ គ្រាប់ក្នុងរយៈពេល ៤ ឆ្នាំជាមួយក្លឹបអង់គ្លេស។

យោងតាមសារព័ត៌មាន The Athletic បានអោយដឹងថា Dalian Shide បានយល់ព្រមសងប្រាក់វិញដល់ក្រុមបិសាចក្រហម ដោយក្នុងឃ្លាមួយនៃកិច្ចសន្យាពួកគេបានព្រមព្រៀងថា ក្នុងរយៈពេល ២ ឆ្នាំប្រសិនបើ United មិនពេញចិត្តអាចប្តូរយកលុយវិញបាន ។

នៅឆ្នាំ ២០០៨ Dong Fangzhuo ក៏បានចាកចេញពី Manchester United មកកាន់ក្លឹបដើម Dalian Shide វិញហើយបន្តទៅលេងឲ្យក្លឹបប៉ូឡូញ, ព័រទុយហ្កាល់ និងអាមេនីមុនចូលនិវត្តន៍នៅអាយុ ២៩ ឆ្នាំ ។