Man Utd បន្តល្អ! លុត Aston Villa ដល់ក្នុងផ្ទះ ៣-០ (វីដេអូ)

216

ក្លឹបបិសាចក្រហម Manchester United បានបន្តទម្រង់លេងដ៏ល្អរបស់ខ្លួន ដោយមិនទាន់ស្គាល់បរាជ័យសោះឡើយក្នុង ១៧ ប្រកួតចុងក្រោយគ្រប់កម្មវិធី។

យប់មិញនេះទៀត ក្រុមរបស់លោក Ole Gunnar Solskjaer បានយកឈ្នះក្រុម Aston Villa ដល់ក្នុងផ្ទះ ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៣៤។ 

៣ គ្រាប់នេះ ជាការរួមចំណែករបស់ខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes, Mason Greenwood និង Paul Pogba ដែលធ្វើឲ្យ Man Utd ខ្វះតែមួយពិន្ទុទៀតប៉ុណ្ណោះអាចឡើងតំណែង Top 4។

Man Utd បច្ចុប្បន្នស្ថិតនៅលេងរៀងទី ៥ មាន ៥៨ ពិន្ទុពី ៣៤ ប្រកួតក្រោមក្រុមលេខ ៤ Leicester City ១ ពិន្ទុ។ សម្រាប់ Aston បរាជ័យនេះទៀតបានធ្វើឲ្យក្រុមកាន់តែយ៉ាប់យើនខណៈកំពុងស្ថិតនៅលេខរៀងទី ១៩ ក្នុងតំបន់កាត់ចោល៕

វីដេអូហាយឡាយ