ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន ១.២៨ លានផោន (១.៥ លានអឺរ៉ូ) ជាមួយក្រុម Inter Milan ហើយសម្រាប់ខ្សែការពារ Ashley Young។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ និងព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបទីក្រុង Milan នៅថ្ងៃសុក្រនេះ ហើយរយៈពេលនៅទឹកដី Old Trafford ៨ ឆ្នាំរបស់គេនិងត្រូវបញ្ចប់ក្នុងខែមករានេះ។
Young ធ្លាប់លេងឲ្យក្រុមបិសាចក្រហមចំនួន ២៦១ ប្រកួត និងមានតំណែងជាប្រធានក្រុមនៅរដូវកាលនេះផងដែរ ខ្សែការពាររូបនេះធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសបាន ៣៩ ប្រកួត បន្ទាប់ពីផ្លាស់ពី Aston Villa ក្នុងឆ្នាំ ២០១១។