Man Utd លត់ Chelsea ៤-០ ស្វាគមន៍​ថ្ងៃដំបូង Lampard នៅ PL

352

ក្រុមបិសាចក្រហម Man Utd បានបំបាក់ក្រុមអ្នកចាត់ការ Frank Lampard តោខៀវ Chelsea មិនឲ្យតដៃបានដោយលទ្ធផល ៤-០ ក្នុងប្រកួត​បើកឆាក Premier League របស់ក្រុមទាំងពីរ។

Marcus Rashford ក្លាយជា Man of the match ក្រោយរួមចំណែករកបាន ២គ្រាប់តាមរយៈបាល់ប៉េណាល់ទីនាទី ១៨’ នៅវគ្គទី ១ ឈានចូលវគ្គទី២ កីឡាករ​គ្រោងលេខអាវ ៩ ថ្មី Anthony Martial បន្ថែមគ្រាប់ទី ២ នាទី ៦៥’ មុន Rashford រកបានមួយគ្រាប់ទៀតនៅ២នាទីបន្ទាប់ ខណៈ​ខ្សែបម្រើ​ចំនូលថ្មី Daniel James ជាអ្នកបញ្ចប់គ្រាប់ទី ៤ ក្រោយប្តូរចូលបាន ៧នាទី។

នេះជាការរងបរាជ័យដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងការប្រកួតលីគក្នុង ១០៤ ប្រកួតចុងក្រោយរបស់ Chelsea និងជាជ័យជម្នះនៅ Old Trafford ដ៏ធំបំផុត​របស់ Man Utd លើ Chelsea គិតចាប់តាំងពីឆ្នាំ ១៩៦៥ មក។​

ទស្សនា​វីដេអូ​ហាយឡាយ​