Manolas ចេញពី Roma ចុះកុងត្រាជាមួយ Napoli ក្នុងតម្លៃ ៣៦លានអឺរ៉ូ

273

ខ្សែការពារសញ្ជាតិក្រិច Kostas Manolas បានចុះកុងត្រាផ្ទេរពីក្រុម AS Roma ទៅកាន់ Napoli ហើយក្នុងតម្លៃខ្លួន ៣៦លានអឺរ៉ូ។

Related image

កីឡាករវ័យ ២៨ឆ្នាំដែលបានចំណាយពេល ៥រដូវកាលក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី ជាមួយក្រុម Roma ត្រូវបានក្លាយជាគោលដៅសម្រាប់ក្លឹបជាច្រើនរួមមាន AC Milan, Arsenal និង Juventus ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti បានយកឈ្នះលើកាប្រជែងនេះ។

Image result for kostas manolas

Manolas នឹងជំនួសកន្លែងរបស់ Raul Albiol ដែលនិងត្រលប់ទៅកាន់ទឹកដីអេស្បា៉ញវិញ ដើម្បីចូលរួមជាមួយក្រុម Villarreal នៅ La Liga ស្របពេលដែលអនាគតរបស់ Kalidou Koulibaly នៅមិនទាន់ប្រាកដ។

ប្រភព៖ Besoccer