Mario Gomez ទំនងជាផ្លាស់មកលេងឲ្យក្រុមមួយ នៅក្របខ័ណ្ឌ J.League

286

យោងតាមសារព័ត៌មាន​អ៊ីតាលីដ៏ល្បីឈ្មោះ FOOTMERCATO បានរាយការណ៍ថា ខ្សែប្រយុទ្ធអាឡឺម៉ង់ Mario Gomez និងត្រៀមផ្លាស់ទៅចូលរួមជាមួយក្លឹបមួយនៅក្របខ័ណ្ឌ J.League ជប៉ុន។​

មិនទាន់អាចសន្និដ្ឋានថាជាក្លឹបណាមួយឲ្យប្រាកដទេ ប៉ុន្តែ​របាយការណ៍ខាងលើរំពឹងថា Vissel Kobe ទំនងជាក្លឹបដែលកីឡាករវ័យ ៣៤ ឆ្នាំនឹងផ្លាស់មកកាន់។​

ទៀតសោត Vissel Kobe ក៏ធ្លាប់នាំយកតារាឆ្នើមពិភពលោកមួយចំនួន ដើម្បីមកចូលរួមក្រុមកន្លងមកមានដូចជា Lucas Podolski, Andreas Iniesta, David Villa និង Thomas Vermaelen ជាដើម។​

សម្រាប់ Mario Gomez ជាកីឡាករលំដាប់ពិភពលោកមួយ ដែលធ្លាប់មានបទពិសោធជាមួយក្លឹបធំៗនៅអឺរ៉ុបជាច្រើនដូចជា Bayern Munich, Wolfsburg, Fiorentina និងចុងក្រោយចូលរួមជាមួយ VfB Stuttgart។​