អតីតខ្សែការពារ Barcelona កីឡាករ Javier Mascherano គ្រោងនឹងទៅចូលរួមជាមួយក្លឹប Estudiantes de La Plata របស់អាហ្សង់ទីនក្រោយកិច្ចសន្យាជាមួយក្លឹបចិនផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ។
កីឡាករអាហ្សង់ទីនវ័យ ៣៥ ឆ្នាំរូបនេះបានចេញពី Barcelona ទៅ Hebei China Fortune កាលពីខែមករាឆ្នាំ ២០១៨ ក្នុង ២ រដូវកាលមកនេះរូបគេបង្ហាញខ្លួនបាន ៥២ ប្រកួត។ ប្រធានក្លឹប Estudiantes លោក Juan Sebastian Veron បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងអាហារពេលល្ងាច នៅទីក្រុងប៉េកាំង ក្នុងការនាំយករូបគេមកចូលរួម។
បច្ចុប្បន្ន Estudiantes de La Plata ស្ថិតនៅលេខរៀងទី ៧ ក្នុង Primera Division របស់ប្រទេសអាហ្សង់ទីន។