MCL 2020 មាន១៣ក្លិបចូលរួម ចាប់គូរសៀលនេះ

353

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នឹងរៀបចំការចាប់គូសម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ដោយមានការចូលរួមពីតំណាងក្លិបចំនួន១៣។

ក្លិបទាំង១៣មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ខណៈកំពង់ចាមត្រូវអវត្តមាន។

ក្រៅពីប្រធានបទចាប់គូប្រកួតរៀងរាល់សប្ដាហ៍ គណៈកម្មការក៏មានលើកឡើងពីច្បាប់ថ្មីនានាដែលបានចងក្រងសម្រាប់រដូវកាលថ្មីដល់ក្លិបទាំង១៣ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕

អត្ថបទ៖ CNCC