Mertens​ ស៊ុត ២គ្រាប់​ឲ្យ Napoli ឈ្នះ Red Bull Salzburg វ៉ា​ផុត​កំណត់​ត្រា​របស់ Maradona

311

​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Dries Mertens​ បាន​វ៉ា​ផុត​កំណត់​ត្រា​របស់​វិ​រៈ​បុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​លំដាប់​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Napoli បន្ទាប់ពី​រក​បាន ​២​គ្រាប់​ក្នុង​ការ​ប្រកួត​យកឈ្នះ ៣-២ នៅ​ទឹកដី Red Bull Salzburg យប់​មិញ​។

កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​រក​បាន ២គ្រាប់​នៅ​នាទី​ទី​១៧’ និង ៦៤’ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ក៏​រក​បាន​ ២​គ្រាប់​ដែរ​ដោយ​កីឡាករ​កំពុង​លេចធ្លោ ErlingBerut Haaland​ ២​គ្រាប់​ម្នាក់ឯង តែ​អ្វីៗ​សំរេច​ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Lorenzo Insigne នៅ​នាទី​ទី​៧៣’​។ ​

២​គ្រាប់​យប់មិញ​របស់ Dies Mertens ​ធ្វើ​អោយ​គេ​ក្លាយ​ជា​កីឡាករ​ទី​២ ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Napoli សរុប ១១៦​គ្រាប់លើស Diego Maradona​ ១​គ្រាប់ និង​តាម​ពីក្រោយ​អ្នក​កាន់​កំណត់ត្រា Marek Hamsik​ ៥​គ្រាប់​។ ​បី​ពិន្ទុ​យប់មិញ​នេះ​បាន​ធ្វើ​អោយ Napoli ឡើងឈរ​លើ​គេ​ក្នុង​តារាង​មាន ៧ពិន្ទុតាម​ពីក្រោយ​ដោយ​ហង្ស​ក្រហម Liverpool មាន ៦ពិន្ទុ​។

វីដេអូ​ហាយឡាយ​