Messi៖ ពាន Copa América គេរៀបចំឲ្យម្ចាស់ផ្ទះប្រេស៊ីលរួចស្រេចហើយ

374

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីនកីឡាករ Lionel Messi ​បដិសេធ​មិន​ទទួល​យក​ចំណាត់​ថ្នាក់​លេខ ៣ ​​នោះ​ទេ ក្រោយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​បាន​យក​ឈ្នះ​ក្រុមជម្រើសជាតិ​ឈឺលី ​ដោយ​លទ្ធផល ២-១ ​ដណ្ដើម​បាន​លេខ ៣ ​ក្នុង​ពាន ​Copa America 2019។

នៅក្នុងការប្រកួត​នោះ ប្រធាន​ក្រុម​វ័យ ៣២ ​ឆ្នាំ​​ដែលបានប៉ះ​ជាមួយ​កីឡាករ ​Gary Medel ត្រូវអាជ្ញាកណ្ដាលឲ្យកាត​ក្រហម​ទាំងពីរនាក់ ដើរចេញ​តាំង​ពី​តង់​ទី ១ ​បន្ទាប់​ពី​នោះ ​គេ​​សង្កេត​ឃើញ​ថា​ ​ទោះ​ជា​រូប​ថត​​ចប់​ការ​ប្រកួត​ ​ក៏ Messi មិន​ទៅ​ថត​រូប​ជុំ​គ្នា​។

ប្រធាន​ក្រុម​រូប​នេះ​​​បាន​ផ្ដល់បទសំភាសន៍ទៅ​អ្នក​សារព័ត៌មាន​ថា ​”​ដូច​ខ្ញុំ​បាន​និយាយ​ហើយ ​ខ្ញុំ​មិន​ទៅ​​លើ​ឆាក​ទទួល​នោះ​ទេ ​ព្រោះ​តែ​ពួក​យើង​មិន​គួរ​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុក​រលួយ ​និង​ការ​មិន​គោរព​គ្នា​។ ​អំពើ​ពុក​រលួយ​ ដែល​កើត​ចេញ​ពី​ទង្វើ​អាជ្ញាកណ្ដាល​លើ​ទីលាន​និង​អាជ្ញាកណ្ដាល VAR ដែល​ព្យាយាម​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​វា​ជា​ការ​រៀប​ចំ ​ចឹង​យើង​ត្រូវ​និយាយ​ការពិត​។”

រឿងរ៉ាវនេះកំពុងចម្រូសចម្រាសខ្លាំង សូម្បីតែសមាគម​បាល់ទាត់​អាហ្សង់ទីន AFA ក៏ថ្កោលទោស​ពី​ការ​កាត់ក្ដី​របស់​អាជ្ញាកណ្ដាល​ក្នុង​ប្រកួត​រវាង​អាហ្សង់ទីន និង​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ Copa America ថា​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​កាត់សេចក្ដី​ការ​ប្រកួត​របស់​អាជ្ញាកណ្ដាល។

សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា VAR ដែល​ប្រើប្រាស់​ក្នុង​ប្រកួត​ប្រេស៊ីល និង​អាហ្សង់ទីន ពិត​ជា​មាន​បញ្ហា ហើយ​មាន​ការ​រៀបចំ​ទុក​ជា​មុន​ នៅ​មុន​ពេល​ប្រកួត​នេះ តែមិនទាន់មានដំណោះស្រាយយ៉ាងណានោះទេ៕