Messi ថៃឈរលេខ ៧ ក្នុងចំណោមកីឡាករតម្លៃខ្លួនថ្លៃជាងគេនៅ J-League

527

យោងតាមគេហទំព័រទីផ្សារតម្លៃខ្លួនកីឡាករដ៏ល្បី Transfermarkt បានបង្ហាញស្ថិតិចុងក្រោយ នៅចំណាត់ថ្នាក់តម្លៃខ្លួនកីឡាករដែលលេងក្នុងក្របខ័ណ្ឌបាល់ទាត់លីគកំពូលជប៉ុន J-League។

ក្នុងនោះបង្ហាញថាខ្សែបម្រើរបស់ក្លឹប Consadole Sapporo និងក្រុមជម្រើសជាតិថៃ Chanathip Songkrasin គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងលីគទី ៧ (១,៩ លានអឺរ៉ូ) ។

តួរលេខនេះ ត្រូវបានគេចាត់ទុកថាជាតម្លៃខ្លួនខ្ពស់បំផុតមួយសម្រាប់កីឡាករមាឌល្អិតវ័យ ២៧ ឆ្នាំរូបនេះ ចាប់តាំងពីផ្លាស់ទៅ J.League នៅពាក់កណ្តាលឆ្នាំ ២០១៧ ។

សម្រាប់ចំណាត់ថ្នាក់លេខ ១ គឺ Andreas Iniesta ដែលជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Vissel Kobe មានតម្លៃ ៣,២ លានអឺរ៉ូ។

ចំណាត់ថ្នាក់ទី ២ គឺ Gen Shoji មានតម្លៃ ២,៤ លានអឺរ៉ូ រូបគេជាសមាជិកក្រុមជម្រើសជាតិជប៉ុន ដែលទើបផ្លាស់ពីក្លឹបបារាំង Toulouse មកកាន់ Gamba Osaka កាលពីពេលថ្មីៗនេះ។